មន្រ្តីអាហ្វហ្គានីស្ថានម្នាក់ទទូចដល់ពួកតាលីបង់ឲ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១២—–

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាន ស្នើដល់ពួក តាលីបង់ ឲ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងក្យូតូ ប្រទេស ជប៉ុន ភាគខាង លិច ប៉ុន្តែមន្រ្តីតាលីបង់ មួយរូបនៅឯកិច្ចប្រជុំនោះ បានបដិសេធសំណើរនេះ ។

នៅឯកិច្ចប្រជុំកាលពីថ្ងៃពុធ ដែលរៀបចំឡើង ដោយសាកលវិទ្យាល័យដូស៊ីសា ក្នុងក្រុងក្យូតូនោះ លោក ម៉ូហាមេដ ម៉ាស៊ូន សានេកហ្សាយ ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាហ្វានីស្ថាន លោក ហាមីដកាហ្សៃ បាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវធ្វើការសន្យា ដើម្បីការពារប្រទេសអាហ្វហ្គានីស្ថាន កុំឲ្យធ្លាក់ចូល ទៅក្នុងសង្រ្គាមស៊ីវិលទៀត ។

អ្នកនិយាយទូរទស្សន៍សាធារណរបស់ជប៉ុន Nippon Hoso Kyokai (NHK) រាយការណ៍ថា លោក ក៏បាន សង្កត់ធ្ងន់ផងដែរនូវភាពចាំបាច់ឲ្យមានដំណើរការសន្តិភាពមួយដែលនឹងរួមបញ្ចូលភាគីទាំងអស់។

ប៉ុន្តែមន្រ្តីជាន់ខ្ពស់តាលីបង់ លោក ឌីន ម៉ូហាម៉ាដ បាននិយាយថា ក្រុមរបស់លោក នឹងមិនអង្គុយ ធ្វើកិច្ច ចរចាទេ រហូតទល់តែកងទ័ពអាមេរិក និងកងទ័ពបរទេសដទៃទៀតដកចេញពីអាហ្វហ្គានីស្ថានជា ដំបូងសិន ។

ពួកតាលីបង់ បានផ្អាកកិច្ចចរចាសន្តិភាពជាសម្ងាត់ជាមួយអាមេរិកកាលពីក្នុងខែមិនា ។ គេក៏បាន បដិសេធ ផង ដែរ មិនចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។

NHK បានដកស្រង់សំដី ពួកមន្រ្តីសកលវិទ្យាល័ដែល និយាយថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំបែប នេះរបស់ ខ្លួនលើកដំបូង ដែលមានរួមបញ្ជូលមន្ត្រីជាន់ខ្ពស់ តាលីបង់ម្នាក់ ។ កិច្ចប្រជុំនេះធ្វើឡើងនៅមុន សន្និសីទ អន្តរជាតិមួយក្នុងការគាំទ្រដល់ប្រទេសអាហ្វហ្គានីស្ថាន ដែលគេបានគ្រោងធ្វើនៅថ្ងៃទី៨ ខែ កក្កដា ក្នុង ក្រុងតូក្យូ ៕

( ប្រភពស៊ីនហួ, បកប្រែដោយលោក ង៉ែត សូផាត )វាយអត្ថបទៈ ធន

Share
   

Comments are closed.